ជាទូទៅរាល់កំណៃទំរង់ថ្មីៗតែងតែចំណាយពេលរៀងយូរបន្តិចដើម្បីទំលាប់ជាមួយវា។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានសង្កេតឃើញថា មានមុខងារថ្មីៗមួយចំនួនដែលបានធ្វើអោយការរស់របស់យើងកាន់តែមាន ភាពងាយស្រួល។ រឿងដែលនឹងស្មានមិនដល់នោះគឺ មុនពេលអាប់ដេត ខ្ញុំមិនទាំងដឹងថាមាន មុខងារបែបនេះផង ប៉ុន្តែក្រោយពេលដែលអាប់ដេតរួចហើយ ទើបដឹងថាខ្ញុំមិនចង់បោះបង់វា។
ខាងក្រោមនេះគឺជាមុខងារៗទាំងបីរបស់ iOS 13 ដែលខ្ញុំចូលចិត្ត៖
១. កំរិតសំលេងនៅពេលដែលយើងស្តាប់កាសដែលមាននៅក្នុងកម្មវិធី Health ដែលអាចអោយ លោកអ្នកដឹងពីកំរិតសំលេងដែលលោកអ្នកស្តាប់ជាមធ្យម
ជាធម្មតាខ្ញុំមិនទាំងដែលបានបើកកម្មវិធីនេះផង ប៉ុន្តែមានថ្ងៃមួយខ្ញុំបានបើកវាដោយចៃដន្យ ទើបដឹងថាវាបានតាមដានកំរិតសម្លេងនៅពេលដែលខ្ញុំស្តាប់កាស។
លោកអ្នកអាចប្រៀបកំរិតសម្លេងដែលលោកអ្នកស្តាប់ទៅតាមពេលវេលា ដោយបើកកម្មវិធី Health ហើយចុច “browse”ដែលនៅផ្នែកខាងក្រោមស្តាំបំផុតនៃកម្មវិធី។ បន្ទាប់មកចុច “hearing”
វាហាក់ដូចជាថ្មី ហើយក៏មានប្រយោជន៍សម្រាប់ខ្ញុំផងដែរ ព្រោះថាខ្ញុំអាចដឹងថាជាទូទៅខ្ញុំចូលចិត្ត ស្តាប់លឺៗនៅលើ AirPods នៅពេលដែលខ្ញុំជិះរថភ្លើង និងនៅកន្លែងដែលមានសម្លេងអ៊ូរអរ បន្ទាប់ពីបានដឹងបែបនេះហើយខ្ញុំនឹងព្យាយាមកែប្រែទំលាប់នេះ ដើម្បីកុំអោយមានផលប៉ពាល់។
២. Tweets ឥឡូវអាចបង្ហាញរូបភាពច្រើនរួមគ្នានៅក្នុង iMessage
កំនែប្រែនេះមិនមានអ្វីធំដុំឡើយ ប៉ុន្តែវាក៏បង្ករជាភាពងាយស្រួលម្យ៉ាងនៅពេលដែលយើងផ្ញើរ Tweets តាមរយៈ iMessage ឧទាហរណ៍មាននរណាម្នាក់ផ្ញើរថ្លុកអោយមើលនៅលើរូបភាព ទីពីរ នោះគឺយើងបានឃើញភ្លាមៗ។
៣. ការថតផ្ទៃអេក្រង់ក៏មានការកែប្រែដែរ
ឥឡូវនេះលោកអ្នកអាចអាចផ្តិតយករូបភាពនៅលើអេក្រង់បានពេញនៅពេលដែលបើកវេបសាយ នៅលើ safari។ នេះមិនមែនជាការលេងសើចទេ ប៉ុន្តែវាពិតជាផ្តល់ភាពងាយស្រួលណាស់សម្រាប់ ការរក្សាទុកពត៍មានសំខាន់ៗ។
ប្រសិនបើលោកអ្នកមិនទាន់បានអាប់ដេតទៅកាន់ iOS 13 ទេ, សូមកំរង់ចាំយូរអីប្រញាប់អាប់ដេត ទៅដើម្បីទទួលបានមុខងារថ្មីៗ។
Comments
Post a Comment