កំណើននៃការប្រើប្រាស់ AirPods Pro ថ្មីៗនេះបានកើនឡើងជាលំដាប់ដោយសារតែសំលេងរបស់ វាប្រសើរជាងជំនាន់មុនៗ។ ហើយវាបានបំពាក់មកនូវមុខងារ បំបាត់សំលេងរំខានថែមទៀតផង។ ប៉ុន្តែៗអ្នកប្រើប្រាស់ភាគច្រើនបាននិយាយថា ទោះបីជាវាមានការកែប្រែច្រើនជាមុនក្តី ក៏វានៅតែ មិនទាន់អាចដណ្តើមយកពានពី Samsung បានឡើយ។ ជាទូទៅ, អ្នកដែលបានបញ្ចេញមតិទាំងនោះបានត្រឹមនិយាយថា ប្រសិនបើសំលេងវាជាផ្នែកតែមួយ គត់ដែលលោកអ្នកជ្រើសរើសកាសនោះ នោះលោកអ្នកអាចជ្រើសរើសយក AirPods Pro ជំនួស AirPods ជំនាន់មុនៗ។ មានន័យថាការប្រៀបធៀបចំពោះកាសម៉ាក Apple ដូចគ្នា។ AirPods Pro វាពិតជាមានសំលេងល្អខ្លាំងណាស់ដែលកាសក្តោបត្រចៀបមួយចំនួនសឹងតែមិន អាចឈ្នះវាបានផង ប៉ុន្តែសំលេងរបស់វានៅតែមានកំរិត។ ប៉ុន្តែទើបីជាយ៉ាងណាក៏ដោយ វានៅតែជាជំរើសល្អជាងកាស់ជំនាន់មុន។ ហើយអតិថិជនភាគច្រើនបានសរសើរនូវមុខងារលឺសំលេងពីខាងក្រៅរបស់វា (Transparency Mode) របស់វា។ ជ័រស៊ីលីកូនដែលដាក់ភ្ជាប់ជាមួយវាកាន់តែធ្វើអោយមុខងារ បំបាត់សំលេងរំខានរបស់វាកាន់តែល្អ។ ហើយវាក៏មានមុខងារធ្វើអោយលឺសំលេងខាងក្រៅដោយមិនចាំបាច់ដកកាសដែរ ដោយវាប្រើប្រាស់ microphone ដើម្បីចាប់យកសំលេងពីខាងក្រៅ។ តាមព...
ជាទូទៅរាល់កំណៃទំរង់ថ្មីៗតែងតែចំណាយពេលរៀងយូរបន្តិចដើម្បីទំលាប់ជាមួយវា។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានសង្កេតឃើញថា មានមុខងារថ្មីៗមួយចំនួនដែលបានធ្វើអោយការរស់របស់យើងកាន់តែមាន ភាពងាយស្រួល។ រឿងដែលនឹងស្មានមិនដល់នោះគឺ មុនពេលអាប់ដេត ខ្ញុំមិនទាំងដឹងថាមាន មុខងារបែបនេះផង ប៉ុន្តែក្រោយពេលដែលអាប់ដេតរួចហើយ ទើបដឹងថាខ្ញុំមិនចង់បោះបង់វា។ ខាងក្រោមនេះគឺជាមុខងារៗទាំងបីរបស់ iOS 13 ដែលខ្ញុំចូលចិត្ត៖ ១. កំរិតសំលេងនៅពេលដែលយើងស្តាប់កាសដែលមាននៅក្នុងកម្មវិធី Health ដែលអាចអោយ លោកអ្នកដឹងពីកំរិតសំលេងដែលលោកអ្នកស្តាប់ជាមធ្យម ជាធម្មតាខ្ញុំមិនទាំងដែលបានបើកកម្មវិធីនេះផង ប៉ុន្តែមានថ្ងៃមួយខ្ញុំបានបើកវាដោយចៃដន្យ ទើបដឹងថាវាបានតាមដានកំរិតសម្លេងនៅពេលដែលខ្ញុំស្តាប់កាស។ លោកអ្នកអាចប្រៀបកំរិតសម្លេងដែលលោកអ្នកស្តាប់ទៅតាមពេលវេលា ដោយបើកកម្មវិធី Health ហើយចុច “browse” ដែលនៅផ្នែកខាងក្រោមស្តាំបំផុតនៃកម្មវិធី។ បន្ទាប់មកចុច “hearing” វាហាក់ដូចជាថ្មី ហើយក៏មានប្រយោជន៍សម្រាប់ខ្ញុំផងដែរ ព្រោះថាខ្ញុំអាចដឹងថាជាទូទៅខ្ញុំចូលចិត្ត ស្តាប់លឺៗនៅលើ AirPods នៅពេលដែលខ្ញុំជិះរថភ្លើង និងនៅកន្លែងដែលមានសម្លេងអ៊ូរអរ បន្ទាប់ពីបាន...